មន្ទីរពេទ្យ អុីនធ័រឃែរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រ៉ង កម្ពុជា-វៀតណាម អ៊ិនសួរិន ភីអិលស៊ីមន្ទីរពេទ្យ អុីនធ័រឃែរ

នាថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ មន្ទីរពេទ្យ អុីនធ័រឃែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រ៉ង កម្ពុជា-វៀតណាម អ៊ិនសួរិន ភីអិលស៊ី ដែលជាជំហានមួយដ៏សំខាន់ជាមួយនឹងចក្ខុវិស័យរួមគ្នាក្នុងការប្តេជ្ញាចិត្តក្នុងការពង្រឹងនូវការផ្តល់ជូននូវសេវាថែទាំសុខភាពដែលមានគុណភាព និងប្រសិទ្ធភាពនៃការចំណាយ។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ជឿជាក់ថាកិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកពង្រឹងនូវភាពងាយស្រួល និងលទ្ធភាបនៃការទទួលយកសេវាថែទាំសុខភាពកាន់តែទូលំទូលាយនៅក្នុងតំបន់ផងដែរ។

មន្ទីរពេទ្យអុីនធ័រឃែរគឺជាដៃគូរផ្លូវការក្នុងការផ្ដល់ជូននូវការសង្រ្គោះបឋមក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0

មន្ទីរពេទ្យអុីនធ័រឃែរមានកិត្តិយស និងក្ដីសោមនស្សរីករាយដែលបានក្លាយជាដៃគូរផ្លូវការក្នុងការផ្ដល់ជូននូវការសង្រ្គោះបឋមក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0 ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០-៣១ ខែមិនា ឆ្នាំ២០២៤ នេះ នៅ Bay of Lights នាក្រុងព្រះសីហនុ។ ក្រុមការងារសង្រ្គោះបឋមដែលបានទទួលការបណ្ដុះបណ្ដាល និងមានការទទួលស្គាល់ពីសមាគមជំនាញផ្នែកបេះដូងរបស់សហរដ្ឋអាមេរិកនឹងនៅប្រចាំការដើម្បីជួយសង្រ្គោះ និងធានានូវសុវត្ថិភាពជូនអ្នកចូលរួមទាំងអស់គ្នា។

មន្ទីរពេទ្យអុីនធ័រឃែរចូលរួមក្នុងកម្មវិធី Cambodia Tech Catalyst 2024 ជាអ្នកឧបត្ថម្ភ

មន្ទីរពេទ្យអុីនធ័រឃែរមានកិត្តិយសដែលបានចូលរួមចំណែកឧបត្ថម្ភ និងគាំទ្រក្នុងកម្មវិធី Cambodia Tech Catalyst 2024 ដែលសហការរៀបចំដោយ OCIC និងមានការគាំទ្រពី Google Cloud។ ការចូលរួមរបស់ពួកយើងបានឆ្លុះបញ្ចាំងពីការគាំទ្រលើភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ក៏ដូចជាស្វែងយល់នៃចំណុចប្រសព្វរវាងបច្ចេកវិទ្យា និងវិស័យសុខាភិបាលផងដែរ។

មន្ទីរពេទ្យអុីនធ័រឃែរ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៩ នៅខេត្តព្រះសីហនុ ដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី ៩ នៅខេត្តព្រះសីហនុប្រព្រឹត្តិទៅបានយ៉ាងរលូន។ មន្ទីរពេទ្យអុីនធ័រឃែរមានក្ដីសោមនស្សដែលបានគាំទ្រលើផ្នែកវេជ្ជសាស្ត្រសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ដោយធានានូវសុវត្ថិភាព និងសុខមាលភាពសម្រាប់អ្នកចូលរួមទាំងអស់។

កញ្ចប់ពិនិត្យសុខភាពសម្រាប់ស្ត្រី

សុភាពនារី! អបអរទិវានារីប្រកបដោយអត្ថន័យដោយធ្វើការពិនិត្យ និងតាមដានសុខភាពខ្លួនឯង។ ការពិនិត្យសុខភាពជាប្រចាំគឺពិតជាសំខាន់ណាស់ក្នុងការតាមដាន និងបង្ការនូវជំងឺផ្សេងៗ។ ធ្វើការពិនិត្យសុខភាពនៅពេលនេះជាមួយកញ្ចប់ពិនិត្យសុខភាពសម្រាប់ស្រ្តីនៅមន្ទីរពេទ្យ អុីនធ័រឃែរ។ កញ្ចប់ពិនិតសុខភាពសម្រាប់ស្ត្រីនៅមន្ទីរពេទ្យអុីនធ័រឃែរតម្លៃចាប់ពី ១៥០ដុល្លា ធ្វើការណាត់ជួបឥឡូវនេះដើម្បីទទួលយកការប្រឹក្សា និងពិនិត្យសុខភាពនៅមន្ទីរពេទ្យអុីនធ័រឃែរ។