សុខភាពអ្នក គឺជាបេសកម្មរបស់ពួកយើង

មន្ទីរពេទ្យអុីនធ័រឃែរ ដែលជាមន្ទីរពេទ្យឈានមុខគេក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ផ្តល់ការថែទាំវេជ្ជសាស្រ្តយ៉ាងទូលំទូលាយសម្រាប់គ្រប់តម្រូវការរបស់អ្នក។ ក្រុមអ្នកឯកទេសដែលមានបទពិសោធន៍របស់យើងផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទ។ យើងប្តេជ្ញាចិត្តចំពោះសុខភាព និងសុខុមាលភាពរបស់អ្នក។

សេវាកម្មរបស់មន្ទីរពេទ្យ

កញ្ចប់ និងការផ្តល់ជូនពិសេស

មន្ទីរពេទ្យ អុីនធ័រឃែរ មានកញ្ចប់សុខភាពសម្រាប់គ្រប់តម្រូវការរបស់អ្នក រួមទាំងការផ្តល់ជូនពិសេស!

Intercare Hospital offers comprehensive antenatal care packages tailored to expectant mothers’ needs.
Protect your child’s future with our comprehensive vaccination package. Our expert pediatricians administer essential vaccines to safeguard against preventable diseases.
Experience a safe and nurturing environment for you and your baby with our comprehensive delivery packages

ព័ត៌មាន និងព្រឹត្តិការណ៍

ធ្វើបច្ចុប្បន្នភាពជាមួយយើង

ព័ត៌មាន & ព្រឹត្តិការណ៍
Veng
មេសា 24, 2024
Comments (0)

នាថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ មន្ទីរពេទ្យ អុីនធ័រឃែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រ៉ង កម្ពុជា-វៀតណាម អ៊ិនសួរិន ភីអិលស៊ី ដែលជាជំហានមួយដ៏សំខាន់ជាមួយនឹងចក្ខុវិស័យរួមគ្នាក្នុងការប្តេជ្ញាចិត្តក្នុងការពង្រឹងនូវការផ្តល់ជូននូវសេវាថែទាំសុខភាពដែលមានគុណភាព និងប្រសិទ្ធភាពនៃការចំណាយ។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ជឿជាក់ថាកិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកពង្រឹងនូវភាពងាយស្រួល និងលទ្ធភាបនៃការទទួលយកសេវាថែទាំសុខភាពកាន់តែទូលំទូលាយនៅក្នុងតំបន់ផងដែរ។

អានបន្ត
ព័ត៌មាន & ព្រឹត្តិការណ៍
Veng
មេសា 24, 2024
Comments (0)

មន្ទីរពេទ្យអុីនធ័រឃែរមានកិត្តិយស និងក្ដីសោមនស្សរីករាយដែលបានក្លាយជាដៃគូរផ្លូវការក្នុងការផ្ដល់ជូននូវការសង្រ្គោះបឋមក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0 ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០-៣១ ខែមិនា ឆ្នាំ២០២៤ នេះ នៅ Bay of Lights នាក្រុងព្រះសីហនុ។

ក្រុមការងារសង្រ្គោះបឋមដែលបានទទួលការបណ្ដុះបណ្ដាល និងមានការទទួលស្គាល់ពីសមាគមជំនាញផ្នែកបេះដូងរបស់សហរដ្ឋអាមេរិកនឹងនៅប្រចាំការដើម្បីជួយសង្រ្គោះ និងធានានូវសុវត្ថិភាពជូនអ្នកចូលរួមទាំងអស់គ្នា។

អានបន្ត
ព័ត៌មាន & ព្រឹត្តិការណ៍
Veng
មេសា 24, 2024
Comments (0)

មន្ទីរពេទ្យអុីនធ័រឃែរមានកិត្តិយសដែលបានចូលរួមចំណែកឧបត្ថម្ភ និងគាំទ្រក្នុងកម្មវិធី Cambodia Tech Catalyst 2024 ដែលសហការរៀបចំដោយ OCIC និងមានការគាំទ្រពី Google Cloud។ ការចូលរួមរបស់ពួកយើងបានឆ្លុះបញ្ចាំងពីការគាំទ្រលើភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ក៏ដូចជាស្វែងយល់នៃចំណុចប្រសព្វរវាងបច្ចេកវិទ្យា និងវិស័យសុខាភិបាលផងដែរ។

អានបន្ត
ព័ត៌មាន & ព្រឹត្តិការណ៍
Veng
មេសា 24, 2024
Comments (0)

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី ៩ នៅខេត្តព្រះសីហនុប្រព្រឹត្តិទៅបានយ៉ាងរលូន។ 🏃‍♂️🏃‍♀️ មន្ទីរពេទ្យអុីនធ័រឃែរមានក្ដីសោមនស្សដែលបានគាំទ្រលើផ្នែកវេជ្ជសាស្ត្រសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ដោយធានានូវសុវត្ថិភាព និងសុខមាលភាពសម្រាប់អ្នកចូលរួមទាំងអស់។

អានបន្ត

ក្រុមហ៊ុនធានារ៉ាប់រងដៃគូ

ក្រុមហ៊ុនធានារ៉ាប់រងដៃគូ