ភ្នំពេញ, កម្ពុជា – ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ – មន្ទីរពេទ្យ អ៊ីនធ័រឃែរ សូមអបអរសាទរ ចំពោះពិធីចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយវត្តមានដ៏មានកិត្តិយសក្រោមអធិបតីភាព ឯកឧត្តម លី ណាវុធ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក អាំង អេងហ៊ុយ អនុប្រធានប្រតិបត្តិ និងប្រធាននាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ព្រមទាំងការចូលរួមពីក្រុមគ្រប់គ្រង បុគ្គលិក គ្រូបង្រៀន និងនិស្សិតសរុបចំនួន ២៥០ នាក់។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ការទស្សនកិច្ច និងសហប្រតិបត្តិការរួមផ្សេងៗ។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។
មន្ទីរពេទ្យ អ៊ីនធ័រឃែរ មានមោទនភាពក្នុងការគាំទ្រដល់យុទ្ធនាការដែលជំរុញការអប់រំ ការសហការណ៍ និងការអភិវឌ្ឍសហគមន៍ ដែលបង្ហាញពីការប្តេជ្ញារួមចំណែកក្នុងការបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា។