ភ្នំពេញ, កម្ពុជា – ២៩ សីហា ២០២៥ – មន្ទីរពេទ្យ អ៊ីនធ័រឃែរ និង មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូរយុទ្ធសាស្ត្រក្នុងការពង្រឹង និងអភិវឌ្ឈលទ្ធភាពក្នុងការផ្ដល់សេវាថែទាំសុខភាពនៅកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយវត្តមានដ៏មានកិត្តិយសក្រោមអធិបតីភាព វេជ្ជបណ្ឌិត Ebner Yoon អគ្គនាយករងនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ និងវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយកាគ្រប់គ្រងនៃមន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា។