មន្ទីរពេទ្យ អុីនធ័រឃែរ ចូលរួមក្នុងការ ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី១០ ដោយផ្តល់សេវាសង្គ្រោះបឋម និងសេវាព្យាបាលដោយចលនា

សៀមរាប, កម្ពុជា – ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ – មន្ទីរពេទ្យ អុីនធ័រឃែរ​ មានកិត្តិយសបានចូលរួមក្នុងការ ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី១០​ ដែលជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដ៏សំខាន់មួយរបស់កម្ពុជា ដោយផ្តល់សេវាជំនួយបឋម សេវាសុខភាពសង្គ្រោះបន្ទាន់ និង ការព្យាបាលដោយចលនា​ សម្រាប់អ្នករត់ និងអ្នកចូលរួម។

ការប្រកួតឆ្នាំនេះ គឺមាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាអធិបតី។ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខភាព កីឡា និងទេសចរណ៍។ មន្ទីរពេទ្យ អុីនធ័រឃែរ​ បានបង្ហាញពីកិត្តិយស និងមោទនភាពក្នុងការចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏មានតម្លៃនេះ។

ក្នុងអំឡុងពេលមានអ្នកចូលរួមរាប់ពាន់នាក់ មន្ទីរពេទ្យ អុីនធ័រឃែរ​ បានដាក់ក្រុមគ្រូពេទ្យ និងអ្នកជំនាញ ព្យាបាលដោយចលនា នៅតាមផ្លូវប្រណាំង និងចំណុចចប់ ដើម្បីធានាសុវត្ថិភាព សុខមាលភាព និង ការស្តារកម្លាំងសាច់ដុំបន្ទាប់ពីប្រណាំង របស់អ្នកចូលរួម តាមរយៈជំនួយបឋម ការព្យាបាលបន្ទាន់ និងព្យាបាលដោយចលនា។​

សកម្មភាពនេះ បង្ហាញពីភាពប្ដេជ្ញារបស់មន្ទីរពេទ្យ អុីនធ័រឃែរ​ ក្នុងការលើកកម្ពស់សុខមាលភាព និងការចូលរួមជាមួយសហគមន៍ ព្រមទាំងគាំទ្រដល់ព្រឹត្តិការណ៍ធំៗដែលបង្ហាញកម្ពុជាក្នុងឆាកអន្តរជាតិ។

មន្ទីរពេទ្យ អុីនធ័រឃែរ​ មានកិត្តិយសក្នុងការចូលរួមជួយឱ្យការ ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី១០ ឆ្នាំ២០២៥ ទទួលបានជោគជ័យ ដោយការពារសុខភាពអ្នកចូលរួម ផ្តល់ជំនួយ ការសង្គ្រោះបឋម ការព្យាបាលដោយចលនា និងបង្កើនសុខភាព ជំរុញការចូលរួមក្នុងសកម្មភាពកីឡាអោយកាន់តែប្រសើរ។

Share this article

MORE NEWS

Stay up to date with us