វេជ្ជ. Caroline Zabiegaj-Zwick គឺជាវេជ្ជបណ្ឌិតវះកាត់កុមារដ៏ឆ្នើមម្នាក់ ដែលមានបទពិសោធន៍ផ្នែកគ្លីនិករហូតដល់ ១៨ ឆ្នាំ នៅតាមបណ្តាប្រទេសនានាដូចជា អាហ្វ្រិកខាងត្បូង អៀរឡង់ ម៉ាល់ឌីវ និងកម្ពុជា។ ជំនាញរបស់លោកស្រីផ្តោតទៅលើការព្យាបាលដោយវះកាត់ចំពោះករណីទារកធ្ងន់ធ្ងរ ដោយប្រើបច្ចេកទេស Minimally Invasive និងការឆ្លុះ (Endoscopic) ជំងឺប្រព័ន្ធរំលាយអាហារ ការវះកាត់របួសធ្ងន់ (Trauma) និងការថែទាំកុមារកម្រិតខ្ពស់។ លោកស្រីបានបញ្ចប់សញ្ញាបត្រ MBChB នៅសាកលវិទ្យាល័យ Cape Town ក្នុងឆ្នាំ ២០០៧ បន្ទាប់មកបានបន្តការសិក្សាឯកទេសនៅសាកលវិទ្យាល័យ Stellenbosch និងមហាវិទ្យាល័យវេជ្ជសាស្ត្រនៃអាហ្វ្រិកខាងត្បូង ជាកន្លែងដែលលោកស្រីទទួលកម្មវិធីសិក្សាឯកទេសផ្នែកវះកាត់កុមារ និងអនុបណ្ឌិតផ្នែកវេជ្ជសាស្ត្រ (MMed) ក្នុងឆ្នាំ ២០១៦។ លោកស្រីក៏បានបញ្ចប់កម្មវិធីសិក្សាឯកទេស (Fellowship) ផ្នែកការឆ្លុះ (Endoscopy) ក្នុងឆ្នាំ ២០២៣ ដែលជួយពង្រឹងជំនាញធ្វើរោគវិនិច្ឆ័យ និងបច្ចេកទេសអន្តរាគមន៍វេជ្ជសាស្ត្ររបស់លោកស្រីផងដែរ។
ពេញមួយអាជីពរបស់លោកស្រី វេជ្ជ. Caroline ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញលើភាពហ្មត់ចត់ ក្តីមេត្តា និងការប្រើប្រាស់វិធីសាស្ត្រព្យាបាលដោយវះកាត់ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់។ ការអនុវត្តការងាររបស់លោកស្រីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការកែលម្អលទ្ធផលព្យាបាលសម្រាប់ទារក កុមារ និងយុវវ័យ តាមរយៈបច្ចេកទេសវះកាត់ទំនើបៗ ការអន្តរាគមន៍ទាន់ពេលវេលា និងកិច្ចសហការអន្តរវិជ្ជាជីវៈ។ លើសពីនេះ វេជ្ជ. Caroline ក៏ជាសាស្ត្រាចារ្យបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងជាអ្នកតម្រង់ទិសដ៏ល្អម្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្រាវជ្រាវ ការបង្រៀន និងការពង្រឹងសមត្ថភាពវះកាត់កុមារនៅក្នុងប្រព័ន្ធថែទាំសុខភាពជាសកល។