


អំពីនាយកដ្ឋាន
ផ្នែកសង្គ្រោះបន្ទាន់ ២៤ម៉ោង/៧ថ្ងៃ នៃមន្ទីរពេទ្យ អុីនធ័រឃែរ ផ្តល់ជូននូវជម្រើសព្យាបាលយ៉ាងរហ័ស និងទូលំទូលាយ សម្រាប់ករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រគ្រប់ប្រភេទ។ ជាមួយនឹងសមត្ថភាពពេញលេញក្នុងការដោះស្រាយចាប់ពីរបួសស្រាល រហូតដល់ការវះកាត់ធំៗកម្រិតធ្ងន់ធ្ងរ ផ្នែកសង្គ្រោះបន្ទាន់របស់យើងផ្តល់នូវការថែទាំជាបន្តបន្ទាប់ ដើម្បីធានាថាអ្នកជំងឺគ្រប់រូបទទួលបានការយកចិត្តទុកដាក់ដែលពួកគេត្រូវការ នៅក្នុងខណៈពេលដែលពួកគេត្រូវការបំផុត។ ក្រុមការងារបុគ្គលិកវេជ្ជសាស្ត្រជំនាញរបស់យើង ផ្តល់ជូននូវការថែទាំកម្រិតឯកទេស ប្រកបដោយក្តីមេត្តា និងប្រសិទ្ធភាពខ្ពស់។
ផ្នែកសង្គ្រោះបន្ទាន់របស់យើងមានបំពាក់នូវបរិក្ខារសម្រួលជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់បទពិសោធន៍របស់អ្នកជំងឺ និងផ្តល់ភាពកក់ក្តៅក្នុងអំឡុងពេលមានអាសន្ន។ ចាប់ពីកន្លែងរង់ចាំដ៏ធំទូលាយ រហូតដល់បន្ទប់ព្យាបាលជាក់លាក់ដែលបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ គ្រប់ទិដ្ឋភាពទាំងអស់នៃទីកន្លែងរបស់យើង គឺត្រូវបានរៀបចំឡើងដើម្បីធានាបាននូវសុខុមាលភាព និងភាពពេញចិត្តរបស់អ្នកជំងឺ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។
សេវាកម្មរបស់យើង
- សេវាឡានពេទ្យសង្គ្រោះបន្ទាន់ ២៤ម៉ោង/៧ថ្ងៃ
- បន្ទប់តាមដានអាការៈជំងឺ
- សង្គ្រោះបន្ទាន់
- ការវះកាត់ ឬនីតិវិធីវេជ្ជសាស្ត្រកម្រិតតូច
- ការសង្គ្រោះ និងពន្យារអាការៈបន្ទាន់ឱ្យមានស្ថេរភាព
- ការចាក់វ៉ាក់សាំងបន្ទាន់
- ការសង្គ្រោះ និងរក្សាស្ថេរភាពរបួសធ្ងន់ធ្ងរ/ការប៉ះទង្គិចខ្លាំង