
អំពីនាយកដ្ឋាន
ផ្នែកសម្ភព នៃមន្ទីរពេទ្យ អុីនធ័រឃែរ គឺជាកន្លែងដ៏ល្អបំផុតក្នុងការផ្តល់ជូននូវការថែទាំប្រកបដោយវិជ្ជាជីវៈ ក្តីមេត្តា និងការយកចិត្តទុកដាក់ខ្ពស់ស្របតាមតម្រូវការជាក់ស្តែងសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសារ។ ក្រុមគ្រូពេទ្យសម្ភព និងរោគស្ត្រី គ្រូពេទ្យជំនាញៗ រួមជាមួយក្រុមឆ្មប និងគិលានុបដ្ឋាយិកាដែលខិតខំប្រឹងប្រែងរបស់យើង នឹងផ្តល់ជូននូវការគាំទ្រកម្រិតជំនាញ ចាប់តាំងពីដំណាក់កាលមុនពេលមានផ្ទៃពោះ រហូតដល់ការសម្រាលកូន និងការថែទាំក្រោយសម្រាល។ យើងផ្តល់អាទិភាពខ្ពស់លើការអនុវត្តដែលអំណោយផលដល់ទាំងម្តាយនិងទារក ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងទំនុកចិត្ត នៅក្នុងបរិយាកាសដ៏ទំនើប និងកក់ក្តៅរបស់យើង។ សុខភាព និងសុភមង្គលរបស់គ្រួសារអ្នក គឺជាបេះដូងនៃបេសកកម្មរបស់យើង។
សេវាកម្មរបស់យើង
- ការថែទាំ និងការបណ្តុះបណ្តាលសុខភាពមុនសម្រាល
- ការសម្រាលកូនតាមធម្មជាតិ និងការវះកាត់
- ការសម្រាលកូនដោយចាក់ថ្នាំបំបាត់ការឈឺចាប់តាមឆ្អឹងកងខ្នង
- ការថែទាំក្រោយសម្រាល
- ការគ្រប់គ្រង និងបំបាត់ការឈឺចាប់
- ការថែទាំទារកទើបនឹងកើត
- បន្ទប់ឯកជនទៅបន្ទប់គ្រួសារ
អ្នកឯកទេសរបស់ពួកយើង
- Maternity
The Antenatal Basic Health Check is an early-stage pregnancy check-up...
- Maternity
Support your health after childbirth with our Postnatal Health Check...
- Health Check, Maternity
Intercare Hospital's Preconception Health Check (Before-Conceive Package) is designed...