មជ្ឈមណ្ឌលរូបភាព

អំពីនាយកដ្ឋាន

ផ្នែកថតឆ្លុះវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យ អុីនធ័រឃែរ ឈានមុខគេក្នុងការផ្តល់នូវលទ្ធផលរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។ យើងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ រួមមាន ការថតអិមអរអាយ (MRI) ការថតស៊ីធីស្កែន (CT Scans) ការថតកាំរស្មីអ៊ិច (X-rays) និងការពិនិត្យអេកូ (Ultrasound)។ ក្រុមបច្ចេកទេសជំនាញខាងថតកាំរស្មីរបស់យើង ប្រតិបត្តិការឧបករណ៍ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីធានាបាននូវរូបភាពវេជ្ជសាស្ត្រដែលមានគុណភាពច្បាស់ល្អ។ បន្ថែមលើនេះ ក្រុមគ្រូពេទ្យឯកទេសថតកាំរស្មី ទាំងជនជាតិបរទេស និងក្នុងស្រុកដែលមានបទពិសោធន៍យូរឆ្នាំ នឹងផ្តល់នូវការបកស្រាយលទ្ធផលយ៉ាងលម្អិត ដែលជាកត្តាសំខាន់បំផុតសម្រាប់រោគវិនិច្ឆ័យដ៏ត្រឹមត្រូវ និងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយឱ្យអ្នកជំងឺទទួលបានលទ្ធផលសុខភាពដ៏ល្អប្រសើរ។

សេវាកម្មរបស់យើង

គ្រឿងបរិក្ខាររបស់យើង

អ្នកឯកទេសរបស់ពួកយើង