ពិនិត្យសុខភាពសុំទិដ្ឋាការ

អំពី

មជ្ឈមណ្ឌលពិនិត្យសុខភាពសុំទិដ្ឋាការ នៃមន្ទីរពេទ្យ អុីនធ័រឃែរ គឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់បុគ្គលដែលត្រូវការបំពេញលក្ខខណ្ឌពិនិត្យសុខភាព ដើម្បីទៅសិក្សា ធ្វើការ ឬចំណាកស្រុកទៅកាន់បណ្តាប្រទេសផ្សេងៗ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព និងភាពត្រឹមត្រូវ មជ្ឈមណ្ឌលរបស់យើងផ្តល់នូវការវាយតម្លៃសុខភាពយ៉ាងទូលំទូលាយ ដែលកែច្នៃឡើងស្របតាមតម្រូវការជាក់លាក់នៃប្រទេសគោលដៅនីមួយៗ។

បច្ចុប្បន្ននេះមជ្ឈមណ្ឌលរបស់យើងផ្តល់សេវាពិនិត្យសុខភាពស្របតាមតម្រូវការសម្រាប់ការសិក្សា ធ្វើការ ឬចំណាកស្រុកទៅកាន់ប្រទេសអូស្ត្រាលី។ យើងខិតខំប្រឹងប្រែងដើម្បីធានាថា បុគ្គលម្នាក់ៗបំពេញតាមលក្ខវិនិច្ឆ័យសុខភាពចាំបាច់ ដើម្បីបន្តបំណងប្រាថ្នារបស់ពួកគេទៅកាន់ប្រទេសអូស្ត្រាលីដោយទំនុកចិត្ត និងភាពកក់ក្តៅ។ ការវាយតម្លៃសុខភាពយ៉ាងម៉ត់ចត់របស់យើង រួមបញ្ចូលទាំងការពិនិត្យវេជ្ជសាស្ត្រ ការថតឆ្លុះ និងការធ្វើតេស្តជាច្រើនប្រភេទ ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពសុខភាព និងលក្ខខណ្ឌគ្រប់គ្រាន់របស់អ្នកដាក់ពាក្យ។

បន្ថែមពីលើការបម្រើសេវាជូនអ្នកដាក់ពាក្យស្នើសុំទៅកាន់ប្រទេសអូស្ត្រាលី យើងក៏កំពុងសកម្មក្នុងការពង្រីកសេវាកម្មរបស់យើង ដើម្បីបំពេញតម្រូវការពិនិត្យសុខភាពរបស់បណ្តាប្រទេសផ្សេងទៀតផងដែរ។ គោលដៅរបស់យើងគឺផ្តល់នូវការវាយតម្លៃសុខភាពដ៏ទូលំទូលាយសម្រាប់ប្រទេសគោលដៅជាច្រើនដើម្បីធានាថាបុគ្គលម្នាក់ៗអាចទទួលបានការវាយតម្លៃវេជ្ជសាស្ត្រដែលចាំបាច់ក្នុងការដេញចាប់គោលដៅ និងក្តីសុបិនរបស់ពួកគេនៅជុំវិញពិភពលោក។

ដោយទទួលបានការទទួលស្គាល់ជាផ្លូវការពីការិយាល័យអន្តោប្រវេសន៍នៃប្រទេសនីមួយៗ មជ្ឈមណ្ឌលពិនិត្យសុខភាពសុំទិដ្ឋាការរបស់យើង រក្សានូវស្តង់ដារគុណភាព និងភាពស្មោះត្រង់ខ្ពស់បំផុតក្នុងការវាយតម្លៃ។ ការទទួលស្គាល់ជាផ្លូវការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះភាពត្រឹមត្រូវ វិជ្ជាជីវៈ និងការអនុលោមតាមតម្រូវការពិនិត្យសុខភាពដែលកំណត់ដោយអាជ្ញាធរអន្តោប្រវេសន៍។

មជ្ឈមណ្ឌលពិនិត្យសុខភាពសុំទិដ្ឋាការ នៃមន្ទីរពេទ្យ អុីនធ័រឃែរ ផ្តល់ជូននូវការវាយតម្លៃសុខភាពដ៏ទូលំទូលាយ និងគួរឱ្យទុកចិត្តបំផុត។ យើងមានមោទនភាពក្នុងការធ្វើជាដៃគូដ៏គួរឱ្យទុកចិត្ត ដើម្បីជួយឱ្យបុគ្គលម្នាក់ៗសម្រេចបាននូវបំណងប្រាថ្នារបស់ពួកគេនៅបរទេស។

សេវាកម្មរបស់យើង

ការត្រៀមលក្ខណៈសម្រាប់ការពិនិត្យសុខភាពសុំទិដ្ឋាការ

  • លិខិតឆ្លងដែនដែលមានសុពលភាព (តម្រូវឱ្យយកលិខិតឆ្លងដែនច្បាប់ដើមមកជាមួយនៅថ្ងៃពិនិត្យសុខភាព)
  • បញ្ជីពិនិត្យសុខភាព ឬលិខិតបញ្ជូនដែលមានលេខសម្គាល់ HAP ID
  • ប្រសិនបើអ្នកពាក់វ៉ែនតា ឬកែវភ្នែក (Contact Lenses) សូមយកវាមកជាមួយនៅថ្ងៃណាត់ជួបសម្រាប់ការធ្វើតេស្តភ្នែក
  • សម្រាប់ស្ត្រីមានផ្ទៃពោះ សូមយករបាយការណ៍ពិនិត្យអេកូ ទាំងអស់មកជាមួយ (ប្រសិនបើមាន)
  • អ្នកដាក់ពាក្យតម្រូវឱ្យស្រាតខោក្នុងចេញសម្រាប់ការពិនិត្យ (សម្រាប់អ្នកដាក់ពាក្យជានារី អាចរក្សាអាវទ្រនាប់ទុកបាន)
  • ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដែលកំពុងព្យាបាលបន្តបន្ទាប់ សូមយកកំណត់ត្រាវេជ្ជសាស្ត្រ និងវេជ្ជបញ្ជាដែលពាក់ព័ន្ធមកជាមួយនៅថ្ងៃណាត់ជួប
  • ដំណើរការពិនិត្យទាំងមូលនឹងចំណាយពេលប្រហែល ២ ទៅ ២,៥ ម៉ោង (មិនតម្រូវឱ្យបង្អត់អាហារនោះទេ)
  • អ្នកដាក់ពាក្យដែលមានអាយុក្រោម ១៨ ឆ្នាំ ត្រូវតែមានមាតាបិតាមកជាមួយ
    • ប្រសិនបើអ្នកដាក់ពាក្យស្ថិតនៅក្រោមការរៀបចំសិទ្ធិបីបាច់ថែរក្សា (Custody) ត្រូវមានការយល់ព្រមពីទាំងមាតាបិតា និងអាណាព្យាបាល
    • ប្រសិនបើអាណាព្យាបាលជាអ្នកចុះហត្ថលេខាលើទម្រង់យល់ព្រម ត្រូវតែផ្តល់ភស្តុតាងនៃទំនាក់ទំនងអាណាព្យាបាលនៅថ្ងៃណាត់ជួប
    • មាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ខ្លួនមកជាមួយ
  • ប្រសិនបើអ្នកដាក់ពាក្យមានសុខភាពល្អជាទូទៅ របាយការណ៍នឹងត្រូវបំពេញ និងដាក់បញ្ជូន (ទៅក្នុងប្រព័ន្ធ eMedical) ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃធ្វើការ
    • ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្រូវការពិនិត្យសុខភាពរបស់អ្នក រួមបញ្ចូលទាំងការធ្វើតេស្តឈាមរកមេរោគរបេង លទ្ធផលអាចនឹងចំណាយពេលយូរជាងនេះ (៥ ទៅ ៧ ថ្ងៃធ្វើការ)

អ្នកឯកទេសរបស់ពួកយើង